ការគណនាប្រាក់ងារថែមម៉ោង (ថ្ងៃធ្វើការធម្មតា)
ប្រសិនបើអ្នកជាពលករនៅក្នុងប្រទេសម៉ាឡេស៊ី អាចមានថ្ងៃខ្លះ ដែលថៅកែរបស់អ្នកឱ្យអ្នកធ្វើការយូរម៉ោង ជាងចំនួនម៉ោងធ្វើការធម្មតា។ ចំនួនម៉ោងធ្វើការធម្មតាគឺ ៨ ម៉ោងក្នុងមួយថ្ងៃ ស្មើនឹង ៤៨ ម៉ោងក្នុងមួយសប្ដាហ៍។ ពលករទាំងអស់ លើកលែងតែអ្នកធ្វើការតាមផ្ទះ មានសិទ្ធិទទួលបានប្រាក់ឈ្នួល ក្នុងអត្រាខ្ពស់ជាងអត្រាម៉ោងធ្វើការធម្មតា សម្រាប់ម៉ោងបន្ថែម លើសពីម៉ោងធ្វើការ ធម្មតា។
របៀបគណនាប្រាក់ថែមម៉ោងរបស់អ្នក
នៅលើផ្ទាំងម៉ាសការគណនាប្រាក់ (Calculators tab) មានឧបករណ៍មួយ ដែលអ្នកអាចជ្រើសរើសដែលមានឈ្មោះថាឧបករណ៍គណនាប្រាក់ការងារថែមម៉ោង។ ឧបករណ៍នេះក៏មាននៅក្នុងកម្មវិធីសេវើអេស៊ើ ដោយអ្នកត្រូវចុចប៊ូតុងម៉ាស៊ីនគិតលេខ។
១. សូមបញ្ចូលចំនួនទឹកប្រាក់ដែលអ្នករកបាន និងភាពញឹកញាប់នៃការបើកប្រាក់នេះ ដែលអាចប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬប្រចាំខែ។ ប្រសិនបើអ្នកមិនច្បាស់ សូមសាកសួរនិយោជករបស់ អ្នក។
ឧបករណ៍គណនានេះនឹងធ្វើការគណនាអត្រាប្រាក់ឈ្នួលប្រចាំម៉ោងរបស់អ្នក។
២. បន្ទាប់មក សូមគិតពីចំនួនម៉ោងដែលអ្នកធ្វើការថែមម៉ោង។ ប្រសិនបើនៅថ្ងៃធម្មតា អ្នកធ្វើការ ៨ ម៉ោង សូមធ្វើការគណនាថាតើអ្នកធ្វើការងារប៉ុន្មានម៉ោង លើសពីចំនួនម៉ោងនេះ។
ឧទាហរណ៍ អ្នកអាចធ្វើការម៉ោងធម្មតាពីថ្ងៃ ចន្ទ ដល់ថ្ងៃ សុក្រ ប៉ុន្តែអ្នកធ្វើការដល់ទៅ ១២ ម៉ោង នៅថ្ងៃ សៅរ៍។ មានន័យថា អ្នកធ្វើការងារលើសពីម៉ោងធម្មតា ៤ ម៉ោង។ ដូច្នេះ អ្នកបានធ្វើការថែមម៉ោងចំនួន ៤ ម៉ោង។
៣. បន្ទាប់មក ជ្រើសរើសយកពាក្យ “បន្ទាប់”។ ឧបករណ៍គណនានេះនឹងសង្ខេបប្រាក់ឈ្នួលគោលរបស់អ្នក និងប្រាក់ឈ្នួលថែមម៉ោងដែលអ្នកគួរទទួលបានសម្រាប់ចំនួនម៉ោងធ្វើការថែមម៉ោង។ ការគណនានេះនឹងធ្វើឡើងដោយប្រើប្រាស់ចំនួនម៉ោងដែលអ្នកបានធ្វើការ គុណនឹង ១,៥ ដងនៃប្រាក់ឈ្នួលគោលរបស់អ្នក។
ឧបករណ៍គណនានេះនឹងធ្វើការគណនាប្រាក់ចំណូលសរុបសម្រាប់រយៈពេលដែលអ្នកបានធ្វើការ។
ប្រសិនបើអ្នកមានសំណួរ ឬបញ្ហាជាមួយនឹងប្រាក់ឈ្នួលរបស់អ្នក សូមសាកសួរនិយោជករបស់អ្នក។