Khmer Khmer

មូលដ្ឋានហិរញ្ញវត្ថុ

ផ្នែកនេះឆ្លើយសំណួរអំពីអ្វីដែលកំពុងកើតឡើងចំពោះប្រាក់របស់អ្នកនៅពេលបញ្ជូនទៅផ្ទះ។ មានដំបូន្មានហិរញ្ញវត្ថុបន្ថែមដែលនឹងជួយអ្នកក្នុងការរកប្រាក់របស់អ្នក។

របៀប​បើក​គណនីធនាគារ​

របៀប​បើក​គណនីធនាគារ​

ធនាគារ​ផ្តល់សេវា​ផ្សេងៗ​ដ […]

ធនាគារ​ផ្តល់សេវា​ផ្សេងៗ​ដើម្បី​បំពេញ​​តម្រូវការ​របស់​អតិថិជន​។ អ្នកត្រូវ​យល់​ពី​លក្ខខណ្ឌ​នៃគណនីធនាគារ ឬ​សេវា​ដើម្បី​កំណត់​ថាតើ​វា​សមស្រប​សម្រាប់​អ្នក ឬទេ។ នៅពេល​អ្នក​រក​បាន​គណនី​ធនាគារ​ដែលសមស្រប​នឹង​តម្រូវ​ការ​របស់​អ្នក​ សូម​ពិនិត្យ​ឯកសារ​ដែលធនាគារ​ត្រូវ​ការ​សម្រាប់​ការ​បើកគណនី​ធនាគារ​។ ជាទូទៅ ឯកសារ​ចាំបាច់សម្រាប់បើកគណនី​ធនាគារ​រួមមាន ៖១) ភស្តុតាង​បញ្ជាក់​សិទ្ធិ​រស់នៅក្នុងប្រទេស​​ ដូចជា លិខិត​អនុញ្ញាត​ឱ្យរស់នៅ/ធ្វើការ។ ២) ភស្តុតាង​បញ្ជាក់​ការងារ ដូចជា ទិដ្ឋាការ​ការងារ លិខិតចេញ​ដោយ​និយោជក។ សូម​ពិនិត្យ​​គោលនយោបាយជាក់លាក់​ជាមួយ​ធនគារ​ដែលអ្នកជ្រើសរើស។ ៣) អត្តសញ្ញាណ​រូបថត ដូចជា លិខិតឆ្លងដែន​។ ៤) ទំហំ​ប្រាក់បញ្ញើអប្បរមា ដែលកំណត់​ដោយ​ធនាគារ​។ សូមពិនត្យគោលនយោបាយ​ជាក់លាក់​ជាមួយធនាគារ​ដែលអ្នក​ជ្រើសរើស។ ធនាគារ​មួយចំនួន​អាច​ស្នើសុំ ៖​ ភស្តុតាង​បញ្ជាក់​អាសយដ្ឋាន​ ដូចជា កិច្ចសន្យា​ជួល ឬ​វិក្កយបត្រ​ទឹកភ្លើង រូប​ថត​ប៉ុន​ទំហំ​រូបថត​ក្នុង​លិខិត​ឆ្លងដែន។​ ប្រសិនបើ​អ្នក​ចង់បាន​ការណែនាំ​ស្តីពី​របៀប​បើកគណនី​ធនាគារ​ សូមពិនិត្យ​ធនធាន​ហិរញ្ញវត្ថុ​របស់ SaverAsia តាមគេហទំព័រ www.saverasia.com ដើម្បី​ស្វែង​យល​ពី​សេវា​សម្រាប់ជន     ​ចំណាកស្រុកក្នុងប្រទេស​របស់អ្នក។​

តើអ្វីជា​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ?

តើអ្វីជា​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ?

ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ […]

ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ​ជា​សមត្ថភាព​ក្នុងការ​យល់​ និង​គ្រប់គ្រងប្រាក់​កាស​របស់អ្នក។ វា​មានសារៈសំខាន់​ព្រោះ​វា​ផ្តល់ចំណេះដឹង និង​ជំនាញ​ដល់​យើង​​ក្នុងការ​គ្រប់គ្រង​ផលរបរ​ ចំណាយ ថវិកា ប្រាក់​សន្សំ និង​កម្ចី​របស់យើង​ដោយ​ប្រសិទ្ធភាព​ និង​ផ្តល់​លទ្ធភាព​ឱ្យ​យើង​ប្រើប្រាស់​ប្រាក់កាស​អស់ពីលទ្ធភាព។

ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​​អាច​ជួយ​ដល់​អ្នកដែលកំពុង​ធ្វើការ​នៅ​បរទេស​ និងក្រុម​គ្រួសារ​របស់ពួកគេ​ឱ្យ​ ៖

• ធ្វើការ​ជ្រើសរើស​ដោយ​ផ្អែកតាម​ព័ត៌មាន​ច្បាស់លាស់​ស្តីពី​គោល​ដៅ​ជីវិត និង​វិធី​សម្រេច​គោលដៅ​ទាំងនោះ​តាមរយៈ​ការ​ធ្វើចំណាកស្រុក​។

• ផ្តល់លទ្ធភាព​ឱ្យបុរស និងស្រ្តី​​ក្នុ​ងការកំណត់ និង​​សម្រេច​បានគោលដៅ​ហិរញ្ញវត្ថុ​រយៈពេលខ្លី និង​រយៈពេលវែង​នៅ​ប្រទេស​គោលដៅ និង​ក្នុងសហគមន៍​កំណើតរបស់ខ្លួន។​

• បង្កើនសមត្ថភាព​សន្សំប្រាក់​​ដោយ​ប្រើប្រាស់​ថវិកា

• ប្រើប្រាស់​​ផលិតផល និងសេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ទំនុកចិត្ត​

• បង្កើតយុទ្ធសាស្រ្តគ្រប់គ្រង​ហានិភ័យ​

សូមស្រាវជ្រាវ​ពី​ធនធានហិរញ្ញវត្ថុ​របស់ SaverAsia ដើម្បីទទួលបាន​ធនធានចំណេះដឹង​ហិរញ្ញវត្ថុ​ និង​ការបណ្តុះបណ្តាល​ក្នុង​ប្រទេស​របស់អ្នក។​

តើអ្វីជា​កាតធនាគារ?

តើអ្វីជា​កាតធនាគារ?

កាត​ធនាគារ​​ជាកាត​ដែលធនាគ […]

កាត​ធនាគារ​​ជាកាត​ដែលធនាគារ​ផ្តល់ឱ្យអ្នក​ ដើម្បី​ឱ្យអ្នក​អាច​ធ្វើប្រតិបត្តិការ​ធនាគារ​តាម​ប្រព័ន្ធអេឡិចត្រូនិក​។ កាតធនាគារ​មានប្រភេទ​ផ្សេងៗគ្នា​ ដូចជា កាត ATM កាតឥណពន្ធ និង​កាត​ឥណទាន​

តើអ្វីជា​កាតឥណពន្ធ?​

តើអ្វីជា​កាតឥណពន្ធ?​

កាតឥណពន្ធ​ជា​កាត​ដែលអាច​ឱ […]

កាតឥណពន្ធ​ជា​កាត​ដែលអាច​ឱ្យ​អ្នកទទួលបាន​សាច់ប្រាក់​ពី​គណនី​របស់អ្នកដោយប្រើប្រាស់​ម៉ាស៊ីនពិសេស (ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ ឬ ATM)។ ក្រៅពី​ការ​ដកប្រាក់​ពី​គណនីរបស់អ្នក អ្នកអាច​ប្រើប្រាស់ទូ ATM ដើម្បី​ពិនិត្យ​មើល​សមតុល្យក្នុងគណនី​របស់អ្នក​ ផ្ទេរ​ប្រាក់​ពី​គណនី​មួយទៅគណនី​មួយទៀត និង​ដាក់​ប្រាក់​ក្នុងគណនី​របស់អ្នក​។ ធនាគារនីមួយៗ​មាន​​បណ្តាញ ATM ផ្ទាល់ខ្លួន ប៉ុន្តែ​អ្នកអាច​ប្រើប្រាស់​កាតធនាគារ​របស់អ្នក​ដើម្បី​ដកប្រាក់​ពីទូ​ ATM ណាមួយ​ក៏បាន​ (ATM របស់ធនាគារ​ណា​ក៏បាន)។ ប៉ុន្តែ​ធនាគារ​របស់អ្នក​អាច​គិត​ថ្លៃសេវា​នៅរាល់ពេលដែលអ្នក​ប្រើប្រាស់ទូ ATM ដែល​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​របស់ធនាគារ​មួយផ្សេងទៀត។ ក្រៅពីនេះ ​គេអាច​ប្រើ​កាត​ឥណពន្ធ​សម្រាប់​ទូទាត់ថ្លៃ​ទំនិញ​ដែល​អ្នកទិញ ​ក្នុង​ហាង​ជាច្រើន។ អ្នកត្រូវ​មាន​សមតុល្យ​​ក្នុង​គណនី​នៅពេល​ទិញ​។ ថ្លៃទំនិញដែលអ្នក​ទិញ ត្រូវ​បាន​កាត់ចេញ​ពី​គណនី​របស់អ្នកភ្លាមៗ​។ អ្នក​នឹង​ទទួលបាន​​របាយការណ៍​ជា​ប្រចាំ​ពីធនាគារ​ ដែលបង្ហាញ​ពី​ទឹកប្រាក់សរុប​ដែលបានកាត់ចេញ​ពី​គណនី​របស់អ្នក និង​សមតុល្យ​នៅសល់។ ក្នុងប្រទេស​មួយចំនួន ធនាគារ​ខ្លះ​ផ្តល់​តែ​សេវា ATM ប៉ុណ្ណោះ។

តើ​អ្វីជាកម្ចី?​

តើ​អ្វីជាកម្ចី?​

កម្ចី​សំដៅ​លើការ​ប្រើប្រា […]

កម្ចី​សំដៅ​លើការ​ប្រើប្រាស់​ប្រាក់​របស់នរណាម្នាក់​ទៀត​ជំនួស​ឱ្យ​ប្រាក់​របស់អ្នក​។ កម្ចី​ពាក់ព័ន្ធនឹង​កាតព្វកិច្ច​សង និង​សង​តាមកាលកំណត់​។ គួរ​មានការ​សម្រេចចិត្ត​យ៉ាងហ្មត់ចត់​ពីកម្ចី​ និង​គួរ​មានការ​ស្រាវជ្រាវ​យ៉ាង​គ្រប់ជ្រុង​ជ្រោយ​ផងដែរ​ មុន​នឹង​ខ្ចីប្រាក់​។ សូម​ពិនិត្យ​លក្ខខណ្ឌ​​ឥណទាន កម្ចី ឬ​ការ​ដកប្រាក់​លើស​ (ពី​ក្នុងគណនី​ធនាគារ) ដោយ​ប្រុងប្រយ័ត្ន​​ មុននឹង​​សម្រេចចិត្ត។​

តើ​ខ្ញុំគួរ​ខ្ចីប្រាក់ទេ?​

តើ​ខ្ញុំគួរ​ខ្ចីប្រាក់ទេ?​

ពេលខ្លះ ការ​ខ្ចី​ប្រាក់​អ […]

ពេលខ្លះ ការ​ខ្ចី​ប្រាក់​អាច​ជា​ការ​សម្រេចចិត្ត​ដ៏ល្អ ប៉ុន្តែក៏អាច​បង្ក​ជា​បញ្ហា និង​ស្ថានភាពគ្រោះថ្នាក់​ផងដែរ។ កម្ចី​ពាក់ព័ន្ធនឹង​កាតព្វកិច្ច​សង និង​សង​តាម​កាលកំណត់​។ ក្រៅពីនេះ អ្នកត្រូវ​បង់​ថ្លៃបន្ថែម​ដល់​អ្នកផ្តល់កម្ចី​ (ការប្រាក់) ផងដែរ។ ប្រសិនបើ​អ្នក​ខកខាន​មិនបាន​សងប្រាក់ ឬ​សងប្រាក់​យឺត​ពេល អ្នក​ប្រាកដជា​ជួបការលំបាកនានា ដូចជា​​ ចំណាយបន្ថែម និង​លទ្ធភាព​ប្រឈម​មុខ​ផ្លូវច្បាប់​។ មុននឹង​សម្រេច​ចិត្ត​ខ្ចី​ប្រាក់ សូម​សួរ​ខ្លួនឯង ៖ ១) តើ​ខ្ញុំ​ពិតជាត្រូវ​ប្រើ​បំណុលសម្រាប់​​ការ​ទិញ​ដូរនេះ​មែន ឬ? ២) តើ​ខ្ញុំ​អាច​​សង​ប្រាក់ ឬ​បង់​ប្រាក់តាម​ខែ​ដោយ​ងាយស្រួល​ ឬទេ? ៣) តើខ្ញុំអាច​ទទួលយក​លក្ខខណ្ឌ​កម្ចី​ដែលលើកឡើង​ ឬទេ? ប្រសិនបើ​អ្នក​ឆ្លើយថា “មែន” ទៅនឹង​សំណួរ​ទាំង​ ៣ ខាងលើ​ អ្នកអាច​ខ្ចីប្រាក់​បាន​។ ប្រសិនបើ​ឆ្លើយថា “ទេ” ​អ្នកគួរ​រង់ចាំ​មួយរយៈ​ និង​សន្សំប្រាក់​សម្រាប់ការ​ទិញដូរ​ដោយមិនជាប់បំណុល​។ ដើម្បីឱ្យ​ច្បាស់លាស់​ក្នុងស្ថានភាពស្ទើរតែ​ទាំងអស់ អ្នកគួរចាយវាយ​ប្រាក់ផ្ទាល់ខ្លួន​សម្រាប់ការ​ទិញដូរ ជាជាង​ខ្ចី​គេ។ ជារួម បំណុល​ប្រៀបដូចជា​ឧបករណ៍​មួយទៀត​ ដែលមានប្រយោជន៍បំផុត​ប្រសិនបើ​ត្រូវ​បាន​ប្រើប្រាស់​ដោយការ​ទទួលខុសត្រូវ​ ប៉ុន្តែ​បង្កគ្រោះថ្នាក់​ប្រសិនបើត្រូវ​បានប្រើប្រាស់​ដោយ​គ្មានការ​ទទួលខុសត្រូវ។​

តើអ្វីជា​ឥណទាន?

តើអ្វីជា​ឥណទាន?

ឥណទាន​ជា​ប្រាក់​កម្ចី​ដែល […]

ឥណទាន​ជា​ប្រាក់​កម្ចី​ដែលអាច​ប្រើប្រាស់​សម្រាប់ការ​ទូទាត់ថ្លៃ​ទំនិញ ឬសេវា​នានា។ ប្រាក់កម្ចី​នេះ​ត្រូវ​សង​ទៅវិញ ដោយ​មានជាប់​ការ​ប្រាក់​ នៅ​កាលបរិច្ឆេទ​ណាមួយ។ ឥណទាន​​មានទម្រង់ជាច្រើន ដូចជា ​កាតឥណទាន កាតហាងទំនិញ ការ​ដកប្រាក់​លើស (ពីគណនីធនាគារ​) និង​កម្ចី។​

តើ​អ្វីជា​កាតឥណទាន និង​កាតហាង​ទំនិញ?

តើ​អ្វីជា​កាតឥណទាន និង​កាតហាង​ទំនិញ?

កាត​ឥណទាន​ជា​កាត​ធនាគារ​ដ […]

កាត​ឥណទាន​ជា​កាត​ធនាគារ​ដែល​ផ្តល់​ឥណទានភ្លាមៗ​ដល់​ម្ចាស់​កាត។ នៅពេលអ្នកប្រើប្រាស់​​កាត​ឥណទាន​ដើម្បីទូទាត់ថ្លៃទំនិញ មាន័យថា​អ្នកកំពុងខ្ចី​ប្រាក់​ពី​ធនាគារ​ដែល​ចេញ​កាតនោះ។ ជំនួសឱ្យការកាត់ប្រាក់​ចេញពីគណនី​ នៅរាល់ពេល​ដែលអ្នក​ទិញដូរ​ (​ដូចគ្នា​នឹង​ទូ ATM និង​កាត​ឥណពន្ធដែរ) ធនាគារ​នឹង​ធ្វើការ​ទូទាត់​ដល់អាជីវករ រួច​ផ្ញើ​វិក្កយបត្រ​កាតឥណទាន​ឱ្យ​អ្នកជា​រៀងរាល់​ខែ​ ដោយបង្ហាញ​ពី​ប្រតិបត្តិការ​ទិញដូរ​ទាំងអស់​ពី​កាត​ឥណទាន​របស់អ្នក​។ ប្រសិនបើ​អ្នកមិន​បង់វិក្កយបត្រ​នេះក្នុង​រយៈពេល​ ៣០ ថ្ងៃ ក្រុមហ៊ុន​ចេញ​កាត​ឥណទាន​នឹង​​ចាប់ផ្តើម​គិតការ​ប្រាក់​ពី​អ្នកទៅតាម​សមតុល្យ​ដែល​មិនបាន​បង់។ កាតឥណទាន​​ជា​ទម្រង់​ដ៏មានប្រយោជន៍​នៃ​ហិរញ្ញវត្ថុ​រយៈពេលខ្លី​ដែល​គេ​អា​ច​ប្រើប្រាស់​សម្រាប់​ការ​ទិញដូរ​។ កាត​ឥណទាន​អាចផ្តល់​​មធ្យោបាយ​ល្អៗ​​សម្រាប់​ការផ្តល់ហិរញ្ញប្បទាន​ដល់​​ការ​ទិញ​ដូរ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ប្រសិនបើ​មិន​បង់​ទៅតាម​កាលកំណត់ និង​គ្រប់ចំនួន​ ការ​ប្រើប្រាស់​កាត​ឥណទាន​អាច​ធ្វើ​ឱ្យអ្នកប្រើប្រាស់​ជាប់បំណុល​យ៉ាង​ឆាប់រហ័ស។ សំខាន់បំផុតត្រូវ​ប្រើប្រាស់​កាតឥណទាន​សម្រាប់តែ​ការ​​ចំណាយ​លើ​អ្វីដែលអ្នក​ដឹងថា អ្នកអាច​ទូទាត់​សង​បាន​យ៉ាង​ឆាប់រហ័ស​ប៉ុណ្ណោះ។ កាតហាង​ទំនិញ​អាចរកបាន​ក្នុងប្រទេស​ជាច្រើន។ កាតហាងទំនិញនេះ​អាច​ខុសពីកាត​ឥណទាន ប៉ុន្តែកាត​ហាង​ទំនិញ​​ជា​កាត​ឥណទាន​ដ៏មានប្រសិទ្ធភាព​ដែល​អាច​ប្រើប្រាស់​បាន​តែ​ក្នុង​ហាងទំនិញ​មួយប៉ុណ្ណោះ (ឬ​បណ្តាញ​ហាងទំនិញ)។

តើអ្វី​ជា​ការ​ដក​ប្រាក់​លើស​ (ពីគណនី​ធនាគារ)?

តើអ្វី​ជា​ការ​ដក​ប្រាក់​លើស​ (ពីគណនី​ធនាគារ)?

ការ​ដកប្រាក់លើស​ (ពីគណនីធ […]

ការ​ដកប្រាក់លើស​ (ពីគណនីធនាគារ) ជា​ទម្រង់មួយផ្សេងទៀត​នៃ​ហិរញ្ញវត្ថុ​រយៈពេលខ្លី។ ការ​ដកប្រាក់​លើស មានន័យថា ធនាគារ​អនុញ្ញាត​ឱ្យ​ម្ចាស់​កាត បន្ត​ដកប្រាក់ សូម្បីតែនៅពេល​ដែល​គណនី​របស់​អ្នកគ្មាន​សល់​សមតុល្យ​។ អា​ចមានការគិត​ថ្លៃ​សេវា​ដកប្រាក់​លើស​ នៅពេលធនាគារ​ត្រូវ​គ្របដណ្តប់​លើ​ភាព​ខុសគ្នា​រវាងអ្វីដែលអ្នក​បានចំណាយ និង​អ្វីដែលអ្នកមាន។ គណនីធនាគារ​របស់អ្នក​អាច​រួមបញ្ចូលជា​ស្រេច​នូវការ​ដកប្រាក់លើស​ ឬក៏អ្នកប្រហែលជា​អាច​​ដាក់ពាក្យសុំ​​ដកប្រាក់​លើស​ នៅពេលដែលអ្នកត្រូវការ​សេវា​នេះ​ (ហៅថា ការ​ដកប្រាក់លើស​ដោយមានការ​រៀបចំ)។ ការ​ដកប្រាក់លើស​ដោយមានការ​រៀបចំ ឬ​ដោយ​ចៃដន្យ​ កើតឡើងនៅពេល​ដែល​អ្នកដក​ប្រាក់​ច្រើន​ពេក​ពី​​គណនីរបស់អ្នក ហើយ​សមតុល្យរបស់អ្នក​គឺ​អវិជ្ជមាន​។ មិនថា​ជាការ​រៀបចំ ឬគ្មានការ​រៀបចំនោះទេ ការ​ដកប្រាក់​លើស​​មានន័យថា អ្នក​ជំពាក់បំណុលធនាគារ​។ ដើម្បីបញ្ចៀស​​អត្រា​ការប្រាក់ខ្ពស់​ដែលអាច​បង្កើនទំហំបំណុល អ្នកគួរ​សង​​ប្រាក់​ដែលបានខ្ចី​ឱ្យបានលឿន​បំផុត។ ដូច្នេះ អ្នកនឹង​មិន​ជាប់បំណុល និងខាត​បង់ការ​ប្រាក់​ទេ។​

តើអ្វីជា​កម្ចី?

តើអ្វីជា​កម្ចី?

កម្ចីសំដៅលើការ​ខ្ចីប្រាក់ […]

កម្ចីសំដៅលើការ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដូចជា ធនាគារ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ឬ​សហករណ៍​ឥណទាន​ (credit union) ឬ​អ្នកចងការក្នុងមូលដ្ឋាន​។ ជាទូទៅ កម្ចី​ជា​ទឹកប្រាក់​ដែល​ត្រូវ​ទូទាត់សង​ក្នុង​ថិរវេលា​ថេរ​មួយ។ អ្នកខ្ចី​ជាប់បំណុល​ និងជាទូទៅ ត្រូវ​បង់ការប្រាក់​ (ភាគរយ​នៃ​ប្រាក់​ដែលបាន​ខ្ចី​) នៅពេល​ជាប់បំណុល រហូត​ទាល់តែ​សង​អស់​ និង​ត្រូវ​សង​ប្រាក់​ដែលខ្ចីដំបូង​ឱ្យ​​គ្រប់ចំនួន​។ កម្ចី​អាច​ផ្តល់ជូន​សម្រាប់​គោលបំណងផ្សេងៗ ដូចជា ទិញ​រថយន្ត ឬផ្ទះ ឬ​ទូទាត់​ថ្លៃ​ចំណាយ​លើការ​ធ្វើចំណាកស្រុក​។ កម្ចី​ប្រាក់​បៀវត្សរ៍ ឬ​បុរេប្រទានរយៈពេល​ខ្លី​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ខ្ចី​ទូទាត់ចំណាយ​ដែល​ពួកគេ​មិនទាន់អាច​មានលទ្ធភាព​បង់​ រហូត​ដល់​​ថ្ងៃបើកប្រាក់បៀវត្សរ៍​ កាន់តែមានភាពពេញនិយម​ ប៉ុន្តែ​វា​មានអត្រា​ការប្រាក់ខ្ពស់​ ដែល​ធ្វើ​អ្នក​ខ្ចី​មានការ​លំបាក​ក្នុងការទូទាត់​សង​វិញ។ ចំណាយ​ពាក់ព័ន្ធនឹងកម្ចី ប្រែប្រួលទៅតាម​​ប្រភេទ​កម្ចីដែល​អ្នក​ចង់​បាន និង​គោលនយោបាយ​របស់​អ្នកផ្តល់​កម្ចីដែលពាក់ព័ន្ធនឹង​អត្រា​ការប្រាក់ ថ្លៃ​សេវា លក្ខខណ្ឌប្រាក់សន្សំ អ្នកធានា និង​វត្ថុ​បញ្ចាំ​។ មុននឹង​ខ្ចី​ប្រាក់ សូមប្រៀបធៀប​ចំណាយ​ពាក់ព័ន្ធនឹង​កម្ចី​ក្នុង​ចំណោម​អ្នកផ្តល់កម្ចី​នានា។​

តើអ្វីជាការ​ប្រាក់?​

តើអ្វីជាការ​ប្រាក់?​

ការ​ប្រាក់សំដៅលើ​ប្រាក់ដែ […]

ការ​ប្រាក់សំដៅលើ​ប្រាក់ដែលអ្នកខ្ចី​បង់​ឱ្យអ្នកផ្តល់កម្ចី​ បន្ថែម​លើប្រាក់ដែលបានខ្ចី ដើម្បី​ប្រើប្រាស់​ប្រាក់ដែលបានខ្ចី។ នៅពេលពិចារណា​ពី​ឥណទាន ឬ​កម្ចី សូម​ស្វែងយល់​ និង​សួរ​សំណួរ​ស្តីពី​អត្រា​ការប្រាក់ និង​លក្ខខណ្ឌកម្ចី​។ សូម​ព្យាយាម​បញ្ចៀស​កម្ចីដែលមានអត្រា​ការប្រាក់ខ្ពស់ និងពិចារណា​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុដែលមានការទទួលស្គាល់ ជាជាង​អ្នកចងការ​ក្នុងមូលដ្ឋាន។​

តើអ្វីជា​វត្ថុបញ្ចាំ?​

តើអ្វីជា​វត្ថុបញ្ចាំ?​

វត្ថុ​មានតម្លៃ​មួយដែល​អ្ន […]

វត្ថុ​មានតម្លៃ​មួយដែល​អ្នកខ្ចីត្រូវប្រគល់​ឱ្យ​អ្នក​ផ្តល់កម្ចី​​ក្នុងករណី​ដែ​លអ្នកខ្ចី​មិនអាច​សង​ប្រាក់ដែលបានខ្ចី​ (អាច​ជា​ដីធ្លី យានយន្ត ប្រាក់សន្សំ។ល។)។ មិនត្រូវ​ប្រើប្រាស់ទ្រព្យសម្បត្តិសំខាន់ៗ​ ដូចជា ផ្ទះ​រស់នៅ​ ជា​វត្ថុបញ្ចាំ​ឡើយ ព្រោះ​អ្នកអាច​បាត់បង់​វា​ក្នុងករណីដែលអ្នក​មិនអាច​សង​គេ​រួច។​

តើអ្វីជា​អ្នកធានា?

តើអ្វីជា​អ្នកធានា?

អ្នកដែល​ត្រូវ​សងប្រាក់​ជំ […]

អ្នកដែល​ត្រូវ​សងប្រាក់​ជំនួស​អ្នក ក្នុងករណីដែលអ្នកមិនអាច​សង​បាន​។ បុគ្គលនេះ​ប្រហែលជា​ត្រូវ​ចុះហត្ថលេខា​រួមជាមួយអ្នក​លើកិច្ចព្រមព្រៀង​កម្ចីជាមួយអ្នកផ្តល់កម្ចី។​

តើ​អ្វីជាពន្ធ?​

តើ​អ្វីជាពន្ធ?​

ពន្ធជា​ប្រាក់ដែលអ្នក​ត្រូ […]

ពន្ធជា​ប្រាក់ដែលអ្នក​ត្រូវ​បង់ជូន​រដ្ឋាភិបាល​សម្រាប់ផ្តល់សេវា​​សារធារណៈ។ ពន្ធអាចមានកម្រិតខុសៗគ្នា និង​អាច​បង់នៅតាម ស្ថាប័នផ្សេងៗ​របស់រដ្ឋាភិបាល​ ដូចជា ​ពន្ធ​ថ្នាក់ជាតិ ពន្ធ​រដ្ឋ/ខេត្ត និងពន្ធនៅ​មូលដ្ឋាន។​ ពន្ធទូទៅបំផុត​ដែល​អ្នក​ត្រូវ​បង់​នៅពេល​អ្នក​ធ្វើការ​នៅបរទេស​គឺ​ពន្ធប្រាក់ចំណូល។ ពន្ធនេះប្រែប្រួល​ទៅតាម​ទីតាំង​ និង​កម្រិត​ប្រាក់ចំណូល​របស់​អ្នក។​

តើ​ខ្ញុំ​អាច​ផ្ញើប្រាក់​​ដោយរបៀបណា?​

តើ​ខ្ញុំ​អាច​ផ្ញើប្រាក់​​ដោយរបៀបណា?​

មាន​វិធីជាច្រើន​ក្នុងការផ […]

មាន​វិធីជាច្រើន​ក្នុងការផ្ញើប្រាក់​ពីប្រទេសមួយទៅប្រទេស​មួយទៀត ៖

• ពីសាច់ប្រាក់ ទៅ សាច់ប្រាក់ ៖ ប្រសិនបើ​អ្នកចង់​ផ្ញើប្រាក់ដើម្បី ​ឱ្យគ្រួសារ​របស់អ្នកអាច​ដកប្រាក់​ក្នុង​ប្រទេស​ដែលពួកគេរស់នៅ អ្នកអាច​ប្រើប្រាស់​សេវា​របស់​អង្គភាព​ផ្ទេរ​ប្រាក់​។ សូមស្វែងយល់​ជាមួយ SaverAsia ដើម្បីស្វែងរក​ប្រតិបត្តិករ​ផ្ទេរប្រាក់​ដែល​មាន​សាខានៅជិត​ទីតាំង​របស់អ្នក​ និង​កន្លែង​ដែលគ្រួសារ​អ្នករស់នៅ​ ដើម្បីប្រៀបធៀប​អត្រា។​

• ពីកាត ទៅ កាត ៖ ប្រសិនបើ​អ្នក​ និងសមាជិកគ្រួសារ​អ្នក​នៅ​ស្រុក​កំណើត មាន​កាតធនាគារ​ អ្នកអាច​ផ្ញើប្រាក់​ដោយ​ប្រើ​កាតធនាគារ​។ អ្នកទទួលប្រាក់​អាច​ដកប្រាក់សុទ្ធនៅទូ ATM ឬ​ចាយវាយ​ក្នុងហាងទំនិញ​ដែល​ទទួលយក​កាតនោះ។

• ការផ្ទេរពីធនាគារ​មួយទៅធនាគារ​មួយទៀត ៖ ប្រសិនបើ​អ្នក និងសមាជិកគ្រួសារ​អ្នក​នៅស្រុកកំណើត មានគណនី​ធនាគារ អ្នកអាចផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ​របស់អ្នកទៅ​គណនីធនាគារ​របស់ពួកគេ​ក្នុងប្រទេស​មួយទៀត​។ ជាញឹកញាប់ គេហៅ​វិធីសាស្រ្ត​នេះថា ការ​ផ្ទេរប្រាក់​បែប SWIFT (ឈ្មោះប្រព័ន្ធ​ផ្ទេរ​ប្រាក់)។

• អនឡាញ ៖ បច្ចុប្បន្ន ក្រុមហ៊ុនផ្ទេរ​ប្រាក់ជាច្រើន​​អនុញ្ញាត       ​​ឱ្យអ្នក​​​ធ្វើប្រតិបត្តិការ​តាមអ៊ីនធឺណិត​។ អ្នកត្រូវ​បង្កើតគណនី​ពិសេសមួយ​​ ហើយក្រុមហ៊ុននឹង​ផ្ញើប្រាក់​ទៅ​ក្នុងគណនី​ធនាគារ​របស់​គ្រួសារអ្នក​ ឬ​អាច​ឱ្យពួកគេ​ដកប្រាក់​សុទ្ធតែ​ម្តង។

• ពី​កាបូបប្រាក់​ចល័តទៅ​​សាច់ប្រាក់ ឬ​កាបូបប្រាក់​ចល័ត ៖ ការ​ផ្ញើប្រាក់​តាមរយៈ​ទូរស័ព្ទចល័ត​ និងទូរស័ព្ទ​​ smartphone ជា​ផ្នែក​មួយដែល​កំពុង​រីកចម្រើន ដោយសារ​តែ​បច្ចេកវិទ្យាថ្មីៗ និង​កំណើននៃការ​ប្រើប្រាស់ទូរស័ព្ទ smartphone។ នៅទទួលបាន​ប្រាក់​​ក្នុងកាបូបប្រាក់ចល័ត​ គេអាច​ដកប្រាក់​នៅតាម​មជ្ឈមណ្ឌល​​ដកប្រាក់ជាច្រើន​ ឬ​អាច​ទទួលបាន​សាច់ប្រាក់ដោយផ្ទាល់​​ក្នុង​កាបូបប្រាក់ចល័ត​ និង​ប្រើប្រាស់​សម្រាប់​បង់​វិក្កយបត្រ​ បញ្ចូលប្រាក់​ក្នុង​ទូរស័ព្ទ (mobile airtime) ​ទិញទំនិញ​អនឡាញ ឬ​សម្រាប់ដកប្រាក់នៅ​ទូ ATM។ សូម​ស្វែងយល់ពី SaverAsia ដើម្បី​ដឹង​ពីសេវា​ផ្ទេរប្រាក់ចល័ត​សម្រាប់ការផ្ទេរប្រាក់រវាង​ប្រទេស​របស់អ្នក​ និង​កន្លែង​ដែលគ្រួសារ​អ្នករស់នៅ​។ ប្រសិនបើគ្រួសារ​អ្នក​​គ្មាន​កាបូបប្រាក់ចល័ត សូមពិនិត្យទីតាំង​មជ្ឈមណ្ឌល​ដកប្រាក់​ដែលនៅជិត​ពួកគេ​បំផុត។​

តើអ្វី​ជា​អត្រា​ប្តូរប្រាក់?​

តើអ្វី​ជា​អត្រា​ប្តូរប្រាក់?​

អត្រា​ប្តូរប្រាក់​សំដៅលើក […]

អត្រា​ប្តូរប្រាក់​សំដៅលើការគណនា​ដែលប្រើប្រាស់​ដោយក្រុមហ៊ុនផ្ទេរ​​ប្រាក់​ ដើម្បី​បម្លែង​រូបិយវត្ថុ​ដែលអ្នកផ្ញើទៅជា​រូបិយវត្ថុ​​​របស់​អ្នកទទួលប្រាក់​។ ថ្លៃសេវា​អត្រា​ប្តូរប្រាក់ ៖ ជាទូទៅ ​នៅពេលគណនា​អត្រាប្តូរ​ប្រាក់​ អង្គភាព​មួយ​នឹង​បន្ថែម “​ថ្លៃសេវា​បន្ទាប់បន្សំ​” ឬហៅថា “ថ្លៃសេវាលើការបម្លែង​រូបិយវត្ថុ“។ ដូច្នេះ វាធ្វើឱ្យ​​អង្គភាពទាំងនោះអាច​រកចំណូលបន្ថែមពី​ប្រតិបត្តិការរបស់​អ្នក និង​ជា​ការអនុវត្ត​ធម្មតា​ក្នុង​វិស័យផ្ទេរ​ប្រាក់ និង​ឧស្សាហកម្មធនាគារ​។ ជាញឹកញាប់ វា​ជា​ការ​គិត​ថ្លៃសេវា​​ដែលមិនបង្ហាញ​ឱ្យដឹង​។ ដូច្នេះ អ្នកគួរ​ប្រៀបធៀប​អត្រា​របស់​អ្នកផ្តល់សេវា​ផ្សេងៗ។

តើ​អត្រាប្តូរ​ប្រាក់​មានការ​ធានា ឬទេ?

តើ​អត្រាប្តូរ​ប្រាក់​មានការ​ធានា ឬទេ?

អត្រា​ប្តូរប្រាក់បរទេស​សំ […]

អត្រា​ប្តូរប្រាក់បរទេស​សំដៅលើតម្លៃ​រូបិយវត្ថុ​របស់​ប្រទេសមួយផ្សេងទៀត​ធៀបនឹង​រូបិយវត្ថុក្នុងស្រុក​។ នៅពេល​ផ្ញើប្រាក់ទៅ​បរទេស​ ក្រុមហ៊ុនដែលផ្ទេរ​​ប្រាក់​នឹង​ធ្វើការគណនា​ដើម្បី​បម្លែង​រូបិយវត្ថុ​ក្នុងស្រុកទៅជា​រូបិយវត្ថុ​អន្តរជាតិ​​របស់​អ្នកទទួលប្រាក់​។

ប្រសិនបើខ្ញុំ​ផ្ញើប្រាក់​ទៅ​មិត្ត ឬគ្រួសារ​របស់ខ្ញុំ​ តើ​ពួកគេ​នឹងទទួលបាន​ប្រាក់ប៉ុន្មាន​ជា​រូបិយវត្ថុ​ក្នុងស្រុក​របស់ពួកគេ?

ប្រសិនបើខ្ញុំ​ផ្ញើប្រាក់​ទៅ​មិត្ត ឬគ្រួសារ​របស់ខ្ញុំ​ តើ​ពួកគេ​នឹងទទួលបាន​ប្រាក់ប៉ុន្មាន​ជា​រូបិយវត្ថុ​ក្នុងស្រុក​របស់ពួកគេ?

ប្រាក់ដែលអ្នក​ផ្ញើនឹង​ត្រ […]

ប្រាក់ដែលអ្នក​ផ្ញើនឹង​ត្រូវ​បាន​បម្លែង​ដោយ​ប្រើប្រាស់​អត្រា​ប្តូរ​ប្រាក់​បរទេស​​នៅថ្ងៃ​ដែល​អ្នកផ្ញើ ទៅតាម​​ទឹកប្រាក់សមមូល​ ទៅជា​រូបិយវត្ថុ​ក្នុងស្រុក​របស់ពួកគេ​។ ក្រៅពីនេះ អាស្រ័យលើ​សេវា​ផ្ទេរប្រាក់ដែល​អ្នកប្រើប្រាស់​ ថ្លៃ​សេវា​នឹង​​ត្រូវ​កាត់ចេញពី​ទឹកប្រាក់​ផ្ញើ​សរុប​។ SaveAsia  នឹងផ្តល់​ព័ត៌មានដល់អ្នកស្តីពី​ថ្លៃ​សេវា   អត្រា​ប្តូរ​​ប្រាក់ និង​ទឹកប្រាក់​ចុងក្រោយដែលត្រូវ​ទទួលបាន មុនពេល​អ្នក​ជ្រើសរើស​សេវា​ណាមួយ។

តើ​អ្វីជា​ចំណាយ​ពិត​ប្រាកដ​នៅពេលខ្ញុំផ្ញើប្រាក់?

តើ​អ្វីជា​ចំណាយ​ពិត​ប្រាកដ​នៅពេលខ្ញុំផ្ញើប្រាក់?

មានសមាសភាគជាច្រើន​ក្នុង​ច […]

មានសមាសភាគជាច្រើន​ក្នុង​ចំណាយ​សរុបពិត​ប្រាកដ​នៅពេលផ្ញើប្រាក់ ៖​

• ថ្លៃ​សេវា​ផ្ទេរ​ប្រាក់ ៖ នេះជា​ចំណាយ​ច្បាស់ជាងគេ​ និងអាច​ប្រែប្រួលយ៉ាងខ្លាំង​ទៅតាម​ក្រុមហ៊ុន​ផ្សេងៗ។ ជាទូទៅ​ ថ្លៃសេវា​នេះ​​ជាអ្វីដែល​អ្នកផ្ញើ​ត្រូវ​បង់​  និងអាចប្រែប្រួល​ទៅតាម​ទឹកប្រាក់ដែល​ផ្ញើ។

•ថ្លៃសេវា​ទទួល​ប្រាក់ ៖ ពេលខ្លះ អ្នកទទួលប្រាក់អាច​ត្រូវ​បង់​ថ្លៃសេវា​បន្ថែម​​នៅពេលទទួលប្រាក់។ ជាទូទៅ ប្រាក់​​ដែល​បានផ្ញើ​សម្រាប់​ដកជា​ប្រាក់​សុទ្ធ​នៅ​ប្រតិបត្តិករ​ផ្ទេរប្រាក់ (MTO) ឬ​ភ្នាក់ងារ​របស់ MTO នឹង​មិន​គិត​ថ្លៃសេវា​បន្ថែម​ទេ។ ពេលខ្លះ ប្រាក់ដែលទទួលបាន​ក្នុង​គណនីធនាគារ​អាច​​ប្រឈមនឹង​ការ​គិត​អត្រា​ប្តូរ​ប្រាក់បរទេស​បន្ថែម​ ឬ​ថ្លៃសេវា​ធនាគា​រផ្សេងទៀត​ ដែលអ្នកផ្ញើប្រាក់​មិនបាន​ដឹង មុនពេលផ្ញើ​ប្រាក់។ ចំណាយទាំងនេះ​នឹង​ត្រូវកាត់ចេញពី​ប្រាក់ដែលត្រូវ​ទទួលបាន​។ ចំណាយបន្ថែម​​លើថ្លៃសេវា​ទទួល​ប្រាក់​ អាច​រួមមាន ថ្លែសេវា​នៅពេល​ដកប្រាក់​នៅ​ភ្នាក់ងារ​ដកប្រាក់​ចល័ត។

• ថ្លៃសេវា​អត្រា​ប្តូរ​ប្រាក់ ៖ ជាទូទៅ នៅពេល​គណនា​អត្រា​ប្តូរ​ប្រាក់​ អង្គភាព​មួយ​នឹង​បន្ថែម “ថ្លៃសេវា​បន្ទាប់បន្សំ” ឬហៅថា “​ថ្លៃ​សេវា​បម្លែង​រូបិវត្ថុ“។ ដូច្នេះ ពួកគេ​គិត​ថ្លៃបន្ថែម​​ពីប្រតិបត្តិការ​របស់អ្នក​ និង​ជា​ការអនុវត្តទូទៅ​ក្នុងវិស័យរ​ផ្ទេរ​ប្រាក់ និងឧស្សាហកម្ម​ធនាគារ។​ ជាញឹកញាប់ វា​ជា​ការ​គិតថ្លៃសេវា​ដែលមិនបង្ហាញ​ឱ្យដឹង។ ដូច្នេះ អ្នកគួរ​ប្រៀបធៀបអត្រារបស់អ្នកផ្តល់សេវា​ផ្សេងៗ។​​

តើខ្ញុំអាច​ដកប្រាក់​នៅកន្លែងណា?

តើខ្ញុំអាច​ដកប្រាក់​នៅកន្លែងណា?

អ្នកអាច​ដកប្រាក់​តាមរយៈមជ […]

អ្នកអាច​ដកប្រាក់​តាមរយៈមជ្ឈមណ្ឌល​របស់​ដៃគូ/អង្គភាព​ទូទាត់​ប្រាក់​ ដែល​អ្នកទទួលប្រាក់អាច​ទៅដល់​។ ​ត្រូវ​ត្រៀម​លេខ​/ព័ត៌មានលម្អិត​នៃប្រតិបត្តិការ​ ដើម្បីអាចផ្ទៀងផ្ទាត់ និង​ផ្តល់សុពលភាព​ដល់ការ​ដកប្រាក់។

តើខ្ញុំត្រូវ​ធ្វើដូចម្តេច​ ប្រសិនបើបាត់បង់​ប្រាក់​ដែល​បានផ្ញើ?

តើខ្ញុំត្រូវ​ធ្វើដូចម្តេច​ ប្រសិនបើបាត់បង់​ប្រាក់​ដែល​បានផ្ញើ?

អ្នកគួរទាក់ទង​ទៅ​ក្រុមហ៊ុ […]

អ្នកគួរទាក់ទង​ទៅ​ក្រុមហ៊ុនដែលអ្នក​បានផ្ញើប្រាក់ និង​សូម​ឱ្យពួកគេ​​កំណត់​ទីតាំង​ប្រាក់ដែលបានផ្ញើ។ ក្រៅពីនេះ អ្នកគួរ​ធ្វើយ៉ាង​ណា​ឱ្យ​បុគ្គលដែលអ្នកផ្ញើប្រាក់ទៅ ​បានទាក់ទង​ទៅអង្គភាព​ដែល​គួរទូទាត់ប្រាក់ដល់ពួកគេ​។ ប្រសិនបើ​នៅតែ​រក​ប្រាក់ដែលបានផ្ញើ មិនឃើញទៀត អ្នកគួរទាក់ទង​ទៅ​អង្គភាពណាមួយ​ខាងក្រោម។ ត្រូវ​ទុក​សន្លឹក​ប្រតិបត្តិការ​របស់អ្នកជា​ភស្តុតាង​ ក្នុងករណី​មាន​បញ្ហា​ក្នុងប្រតិបត្តិការផ្ទេរប្រាក់។