Khmer Khmer
ខែ​កុម្ភៈ 6, 2023

តើអត្រាប្តូរប្រាក់បរទេសជាអ្វី?

តើអ្នកចង់ស្វែងយល់ថាតើអត្រាប្តូរប្រាក់បរទេសជាអ្វី និងរបៀបអានអត្រាការប្រាក់ពីធនាគារ និងប្រតិបត្តិករផ្ទេរប្រាក់ដែរឬទេ?

អ្នកអាចស្វែងយល់បន្ថែមនៅក្នុងប្លុកចុងក្រោយរបស់យើង។

ចែករំលែក

អត្រាប្តូរប្រាក់បរទេស ឬជាធម្មតាហៅថា អត្រាប្តូរប្រាក់ Forex គឺជាចំនួនរូបិយប័ណ្ណបរទេសដែលអ្នកអាចទិញជាមួយនឹងរូបិយប័ណ្ណក្នុងស្រុករបស់អ្នក។ នេះមានន័យថា អ្នកអាចដឹងពីចំនួនប្រាក់ដែលអ្នកអាចផ្ញើដោយប្រើរូបិយប័ណ្ណក្នុងស្រុករបស់អ្នក ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក ដោយពួកគាត់នឹងទទួលបានជារូបិយប័ណ្ណបរទេស។
 

  

ជាឧទាហរណ៍ 

  

ឧទាហរណ៍ថាអ្នកចង់ប្តូរប្រាក់ដុល្លារអូស្រ្តាលី (AUD) ទៅ ប្រាក់ប៉េសូហ្វីលីពីន (PHP)។ រូបិយប័ណ្ណក្នុងស្រុកគឺ AUD និងរូបិយប័ណ្ណបរទេសគឺ PHP ។ អ្នកត្រូវស្វែងយល់ថាតើ PHP ប៉ុន្មានដែលអ្នកអាចទិញបានជាមួយនឹង 1 AUD។ 

  

ប្រសិនបើអត្រាប្តូរប្រាក់គឺ 1 AUD = 38 PHP ដែលមានន័យថាអ្នកអាចទិញបាន 38 ប៉េសូ ជាមួយនឹងប្រាក់ 1 ដុល្លារ។ ប្រសិនបើអ្នកចង់ផ្ញើ 250 ដុល្លារទៅគ្រួសាររបស់អ្នកនៅក្នុងប្រទេសហ្វីលីពីន អ្នកត្រូវតែគុណ 250 ដុល្លារដោយ 38 ប៉េស។ គ្រួសាររបស់អ្នកនឹងទទួលបាន 9,500 ប៉េសូ (250 AUD x 38 PHP) ។ 

  

តើខ្ញុំអានអត្រាប្តូរប្រាក់ដោយរបៀបណា? 

  

ជារឿយៗអត្រាប្តូរប្រាក់ត្រូវបានរៀចំនិងប្រកាសដោយធនាគារ ឬប្រតិបត្តិករផ្ទេរប្រាក់ (MTO) ក្នុងវិធីផ្សេងៗគ្នា។ តារាងខាងក្រោមផ្តល់នូវការណែនាំអំពីអត្ថន័យរបស់វា។ 

 

ប្រយោគដែលគេប្រើសម្រាប់ពេលប្តូរប្រាក់  មានន័យថា  
ខ្ញុំចង់ទិញ… 

ខាងធនាគារលក់… 

នេះគឺជាអត្រាប្តូរប្រាក់ដែលធនាគារ ឬ MTO កំពុងលក់រូបិយប័ណ្ណបរទេសសម្រាប់រូបិយប័ណ្ណក្នុងស្រុក។ 

  

ឧទាហរណ៍៖ ប្រសិនបើអ្នកកំពុងផ្ញើប្រាក់ ឬធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន នេះមានន័យថាអ្នក ‘ចង់ទិញ’ ប្រាក់ប៉េសូហ្វីលីពីន (រូបិយប័ណ្ណបរទេស) ដោ់យប្រើដុល្លារអូស្រ្តាលី (រូបិយប័ណ្ណក្នុងស្រុក)។ 

  

‘ធនាគារលក់’ ប្រាក់ប៉េសូហ្វីលីពីន ជាដុល្លារអូស្ត្រាលី។ 

 

ខ្ញុំចង់លក់… 

ខាងធនាគារទិញ… 

 

នេះគឺជាអត្រាប្តូរប្រាក់ដែលធនាគារ ឬ MTO កំពុងលក់រូបិយប័ណ្ណបរទេសសម្រាប់រូបិយប័ណ្ណក្នុងស្រុក។  

 

ឧទាហរណ៍៖ ្រសិនបើអ្នកកំពុងត្រឡប់ទៅប្រទេសអូស្ត្រាលីពីប្រទេសហ្វីលីពីនវិញជាមួយនឹងប្រាក់ដែលនៅសល់ នេះមានន័យថាអ្នក “ចង់លក់” ប្រាក់ប៉េសូហ្វីលីពីន (រូបិយប័ណ្ណបរទេស) សម្រាប់ដុល្លារអូស្ត្រាលី (រូបិយប័ណ្ណក្នុងស្រុក)។ 

  

‘ធនាគារទិញ’ ប្រាក់ប៉េសូហ្វីលីពីន ជាដុល្លារអូស្ត្រាលី។ 

 

តើអ្វីទៅជា អត្រាទីផ្សារជាមធ្យម? 

  

នេះគឺជាចំណុចពាក់កណ្តាលរវាង ‘ទិញ’ និង ‘លក់’ អត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណពីរនៅពេលណាមួយ។ អត្រានេះកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់ជាមួយនឹងតម្រូវការ និងការផ្គត់ផ្គង់រូបិយប័ណ្ណ។

ហេតុអ្វីបានជាអត្រាប្តូរប្រាក់ដែលខ្ញុំឃើញនៅធនាគារ ឬ MTO ខុសពីអត្រាពាក់កណ្តាលទីផ្សារ? 

  

អត្រាទីផ្សារជាមធ្យម ជាធម្មតាខុសគ្នាពីអត្រាប្តូរប្រាក់ដែលអ្នកនឹងឃើញតាមធនាគារ ឬ MTO ។ នេះគឺដោយសារតែស្ថាប័នទាំងនេះនឹងបូកបញ្ចូលប្រាក់ចំណេញបន្ថែម ដើម្បីរកប្រាក់ចំណេញពីប្រតិបត្តិការ។ 

  

វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងអំពីអត្រាប្តូរប្រាក់ ជាពិសេសនៅពេលផ្ញើប្រាក់ទៅផ្ទះ។ ជាសំណាងល្អ ការស្វែងរកអត្រាប្តូរប្រាក់ឥឡូវនេះ កាន់តែងាយស្រួលដោយសារមានគេហទំព័រប្រៀបធៀប ដូចជាឧបករណ៍ប្រៀបធៀបអត្រាប្តូរប្រាក់របស់យើងនៅក្នុង SaverAsia ។ អ្នកអាចចូលប្រើឧបករណ៍ប្រៀបធៀបអត្រាប្តូរប្រាក់ ដោយឥតគិតថ្លៃរបស់យើងដោយប្រើកម្មវិធី SaverAsia ក្នុងទូរស័ព្ទដៃឬគេហទំព័រ។ អ្នកអាចប្រៀបធៀបតាមធនាគារ និងប្រតិបត្តិករផ្ទេរប្រាក់ផ្សេងៗគ្នា ហើយស្វែងរកធនាគារដ៏ល្អបំផុតដែលដំណើរការសម្រាប់អ្នក មុនពេលអ្នកផ្ញើប្រាក់ទៅផ្ទះ! 

  

រីករាយក្នុងការសន្សំប្រាក់!