Khmer Khmer
ខែ​ធ្នូ 18, 2021

អបអរសាទរពីសារៈសំខាន់នៃសហគមន៍ជនចំណាកស្រុក និងវិធីដែល SaverAsia កំពុងជួយដល់បញ្ហាប្រឈមនៃការធ្វើចំណាកស្រុក

ចែករំលែក

ថ្ងៃនេះជាទិវាជនចំណាកស្រុកអន្តរជាតិ!

យើងនៅ SaverAsia មានសេចក្តីរំភើបរីករាយក្នុងការប្រារព្ធទិវានេះ​ ជាមួយសហគមន៍ជនចំណាកស្រុកនិងឆ្លុះបញ្ចាំងពីបទពិសោធន៍ដែលយើងមានក្នុងឆ្នាំកន្លងមក។ ទិវាជនចំណាកស្រុកអន្តរជាតិ ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ 2000 ដើម្បីរំលេចបទពិសោធន៍ និងការរួមចំណែករបស់ជនចំណាកស្រុក នៅជុំវិញពិភពលោក[1]។ គិតត្រឹមឆ្នាំ 2020 មានជនចំណាកស្រុកចំនួន 281 លាននាក់នៅជុំវិញពិភពលោក ដែលស្មើនឹង 3.6% នៃចំនួនប្រជាជនពិភពលោក[2]។

នៅឆ្នាំនេះ COVID-19 បានផ្លាស់ប្តូររឿងជាច្រើន និងធ្វើឱ្យមានផលប៉ះពាល់ជាជំងឺរាតត្បាតកាន់តែខ្លាំងឡើងលើសុខភាព និងជីវភាពរស់នៅរបស់ពលករចំណាកស្រុក។ ពលករចំណាកស្រុកជាច្រើនបានត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីនៅជាមួយគ្រួសាររបស់ពួកគេ ប៉ុន្តែជារឿយៗកំពុងប្រឈមមុខនឹងការអត់ការងារធ្វើនៅស្រុកកំណើត។ ពលករចំណាកស្រុកខ្លះទៀត​ក៏កំពុងប្រឈមមុខនឹងការលំបាកក្នុងប្រទេសគោលដៅផងដែរ ប៉ុន្តែអ្នកដែលមានសំណាងគ្រប់គ្រាន់ក្នុងការមានការងារធ្វើ គឺធ្វើការកាន់តែលំបាក និងច្រើនម៉ោងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេនៅប្រទេសកំណើត​ ក្នុងគ្រាអស្ថិរភាពនេះ។ នៅពេលដែលយើងស្គាល់សហគមន៍ជនចំណាកស្រុកកាន់តែស៊ីជម្រៅ យើងត្រូវបានបំផុសជាគំនិត ដោយសារស្មារតី ភាពធន់ និងការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងគ្រាមានវិបត្តិ ហើយមានក្តីសង្ឃឹមជាថ្មី​ ចំពោះការជឿជាក់របស់យើង។ យើងចង់បន្តកសាងមហិច្ឆតា និងការប្តេជ្ញាចិត្តរបស់ជនចំណាកស្រុក ដោយផ្តល់ជូនពួកគេនូវជំនាញ និងធនធានដែលពួកគេត្រូវការ ដើម្បីអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ នៅបរទេស និងផ្ញើប្រាក់ទៅផ្ទះដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

ដោយមានការគាំទ្រពីកម្មវិធី TRIANGLE in ASEAN របស់អង្គការ ILO ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងកាណាដា យើងបានផ្តល់ដំណឹងដល់មនុស្ស 60,000 នាក់នៅឆ្នាំ 2021 តាមរយៈគេហទំព័រ និង App ដែលផ្តល់ជូននូវការប្រៀបធៀបការផ្ទេរប្រាក់ ឧបករណ៍គណនាហិរញ្ញវត្ថុ និងការអប់រំផ្នែកហិរញ្ញវត្ថុជាច្រើន។ ចំនួននេះគ្រាន់តែជាផ្នែកតូចមួយនៃជនចំណាកស្រុករាប់លាននាក់នៅអាស៊ី តែយើងមានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់ធនធានដល់មនុស្សជាច្រើន ហើយសង្ឃឹមថាយើងបានធ្វើឱ្យបញ្ហាប្រឈមមួយចំនួននៃការធ្វើចំណាកស្រុកកាន់តែមានភាពងាយស្រួលជាងនេះ។ ឆ្នាំនេះ យើងបានធ្វើឱ្យធនធានរបស់យើងកាន់តែប្រសើរឡើង និងបានបណ្តាក់ទុនយ៉ាងច្រើនក្នុងការធ្វើឱ្យព័ត៌មានផ្ទេរប្រាក់ដែលយើងបង្ហាញ​ មានភាពត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីឱ្យវាកាន់តែងាយស្រួលក្នុងការមើលឱ្យច្បាស់ថាតើគ្រួសាររបស់អ្នកនឹងទទួលប្រាក់ដែលអ្នកផ្ញើទៅ បានប៉ុន្មាន។ យើងបានភ្ជាប់ជាមួយប្រតិបត្តិករផ្ទេរប្រាក់ (MTOs) ជាច្រើនបន្ថែមទៀត ដើម្បីអាចបង្ហាញទិន្នន័យផ្ទាល់នៅលើកម្មវិធីរបស់យើង និងពង្រីកចំនួនប្រតិបត្តិករដែលយើងបង្ហាញ ដោយបន្ថែមប្រទេសដែលអាចផ្ញើ និងទទួល​ ថ្មីៗ រួមទាំងកម្មវិធីផ្ញើប្រាក់ថ្មីពីប្រទេសកាណាដា និងនូវែលសេឡង់ទៀតផង។

រូបភាពខាងលើ៖ សិក្សាអំពី SaverAsia នៅទីភ្នាក់ងារការងារជាតិកម្ពុជា។

រូបភាពខាងលើ៖ សិក្សាអំពី SaverAsia នៅទីភ្នាក់ងារការងារជាតិកម្ពុជា។

 

ពួកយើងរីករាយណាស់ ដែលអាចចាប់ផ្តើមរៀបចំផែនការជួបជាមួយពលករចំណាកស្រុកម្ដងទៀតដោយផ្ទាល់ ដោយសារខណៈពេលនេះ​ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ជាច្រើន​ បានបន្ធូរបន្ថយការរឹតត្បិត COVID-19 និងពង្រីកកម្មវិធីចាក់វ៉ាក់សាំងរបស់ពួកគេ។ ទីបំផុតយើងអាចចាប់ផ្តើមធ្វើព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយចំនួន រួមទាំងការធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារកម្ពុជា ដើម្បីបណ្តុះបណ្តាលបុគ្គលិកដើម្បីបង្រៀនកម្មករចំណាកស្រុកនាពេលអនាគតអំពីរបៀបប្រើប្រាស់កម្មវិធី SaverAsia និងគេហទំព័រ។ បើ​អ្នកកំពុង​រស់​នៅ​ស្រុក​ខ្មែរ អ្នក​ប្រហែល​ជា​ចង់​ប្រើ​វាហើយ! យើងក៏នឹងពង្រីកការផ្សព្វផ្សាយរបស់យើងនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងដើមឆ្នាំ 2022 ជាមួយនឹងការបណ្តុះបណ្តាល និងវគ្គផ្តល់ព័ត៌មានអំពីជនចំណាកស្រុកអន្តរជាតិបន្ថែមទៀត។ យើងទន្ទឹងរង់ចាំជួបអ្នកនៅកម្ពុជា និងម៉ាឡេស៊ីឆាប់ៗនេះ!

 

រង់ចាំព័ត៌មានថ្មីៗបន្ថែមទៀត! អនុញ្ញាតឱ្យពួកយើងនៅ SaverAsia ដឹងពីអ្វីដែលអ្នកចង់ឃើញ និងពីរបៀបដែលយើងអាចបន្តផ្តល់ព័ត៌មាន និងការគាំទ្រ ដើម្បីជួយដោះស្រាយបញ្ហាចំណាកស្រុកនានា។

រង់ចាំព័ត៌មានថ្មីៗបន្ថែមទៀត! អនុញ្ញាតឱ្យ SaverAsia ដឹងពីអ្វីដែលអ្នកចង់ឃើញ និងវិធីដែលយើងអាចបន្តផ្តល់ព័ត៌មាន និងការគាំទ្រ ដើម្បីជួយដោះស្រាយបញ្ហាចំណាកស្រុក។

រីករាយទិវាជនចំណាកស្រុកអន្តរជាតិ!

[1] https://sdg.iisd.org/events/international-migrants-day-2021/

[2] https://www.un.org/en/observances/migrants-day